• Nikom Leu Village, Sralab Commune, Tbong Khmum Distric, Tbong Khmum Province, Cambodia
  • +885 12 797 879
  • image description Eng
  1. home
  2. events
  3. Detail

ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ (HEIP2)

image description
image description +
image description +
image description +
image description +
image description +

ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ (HEIP2) រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ខ្ញុំនិងលោកជំទាវ Tania Meyer នាយិកាគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានអញ្ជើញជាសហអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២(HEIP2) ដោយមានការចូលរួមពី ឯកឧត្តម Cristian Aedo, អ្នកគ្រប់គ្រងប្រតិបត្តិ សម្រាប់ការអប់រំ ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃធនាគារពិភពលោក ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធ។ គម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) រៀបចំឡើងក្នុងគោលបំណង កែលម្អគុណភាព និងភាពឆ្លើយតបនៃការអប់រំឧត្តមសិក្សា និងការស្រាវជ្រាវ ជាពិសេសផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា និងកសិកម្មនៅតាមគ្រឹះស្ថានឧត្តមសិក្សាគោលដៅ និងការកែលម្អប្រព័ន្ធអភិបាលកិច្ចនៃអនុវិស័យឧត្តមសិក្សា ដែលគម្រោងមានរយៈពេលអនុវត្ត ៦ឆ្នាំ គឺចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥។ គម្រោងនេះផ្តល់ការគាំទ្រដល់៖ ១). គ្រឹះស្ថានឧត្តមសិក្សាសាធារណៈគោលដៅចំនួន៥ គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យជាតិបាត់ដំបង ២). គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ៣). អគ្គនាយកដ្ឋានឧត្តមសិក្សា និង ៤). គ្រឹះស្ថានឧត្តមសិក្សាឯកជន។ បន្ទាប់ពីស្តាប់ចំណាប់អារម្មណ៍របស់លោកជំទាវ នាយិកាគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំនៅកម្ពុជារួចមក ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណដល់ធនាគារពិភពលោក និងដៃគូអភិវឌ្ឍនានា ដែលបានចូលរួមគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការធ្វើកំណែទម្រង់អនុវិស័យឧត្តមសិក្សា រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ទាំងសាកលវិទ្យាល័យរដ្ឋ និងឯកជន ដូចជាគម្រោង (HEIP2) នេះផ្ទាល់ ដោយបានបញ្ជាក់ថា គម្រោងនេះមិនត្រឹមតែជួយគាំទ្រដល់សាកលវិទ្យាល័យរដ្ឋ និងឯកជននៅភ្នំពេញ និងខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាប្រព័ន្ធមួយសម្រាប់សាកលវិទ្យាល័យ ក្នុងការទំនាក់ទំនង និងសហការគ្នាបន្ថែម ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ជាពិសេសលើគុណភាពអប់រំកម្រិតឧត្តមសិក្សា ខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម ៖ - បន្តពង្រីកការអនុវត្តការអប់រំផ្អែកលើលទ្ធផល (OBE) តាមរយៈធ្វើទំនើបកម្មកម្មវិធីសិក្សាឱ្យឆ្លើយតបទៅនឹងស្តង់ដាជាតិ និងអន្តរជាតិ - ពង្រឹងវិធីសាស្ត្របង្រៀននិងរៀន ដូចជាការរៀនតាមការពិសោធន៍ រៀនតាមបែបសតវត្សទី២១ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង(AI) ក្នុងការបង្រៀននិងរៀន - រៀបចំវិធីសាស្ត្រវាយតម្លៃលទ្ធផលសិក្សារបស់សិស្សតាមរយៈការវាយតម្លៃលើការអនុវត្តជាក់ស្តែង និងការវាយតម្លៃបែបនវានុវត្តន៍ - ការចាប់យកប្រព័ន្ធបញ្ញាសិប្បនិម្មិត(AI) លើការរៀន និងបង្រៀន ជាពិសេសនៅក្នុងកម្មវិធីសិក្សា និងមុខជំនាញនានា ដោយបានលើកឡើងថា (AI) នឹងធ្វើឱ្យពិភពលោកមានការប្រែប្រួល ជាពិសេសលើវិស័យអប់រំផ្ទាល់ -ក្រៅពីជំនាញបច្ចេកវិទ្យា និង(AI) ក៏ត្រូវពង្រឹងជំនាញដែលមានស្រាប់ ដូចជា ជំនាញកសិកម្ម ឬវិស្វករផងដែរ ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ - លើកទឹកចិត្តដល់សាកលវិទ្យាល័យ និងភាគីពាក់ព័ន្ធ បន្តការស្រាវជ្រាវ ស្វែងរក និងដោះស្រាយបញ្ហាផ្សេងៗ ដើម្បីជួយគាំទ្រដល់ការកែលម្អគោលនយោបាយក្រសួងអប់រំ - បន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់អាហារូបករណ៍ពេញលេញដល់និស្សិត និងការអនុវត្តកម្មវិធីភាពជាដៃគូនៃការអប់រំរវាងគ្រឹះស្ថានឧត្តមសិក្សា និងសាលាមធ្យមសិក្សា។ ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ធនាគារពិភពលោក និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និងលើកទឹកចិត្តដល់ធនាគារពិភពលោក និងអ្នកពាក់ព័ន្ធ បន្តគាំទ្រដល់ការអនុវត្តកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឈានទៅសម្រេចគោលដៅ ដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០២៤-២០២៨ និងគាំទ្រការអនុវត្តគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២នេះ ឱ្យទទួលបានជោគជ័យតាមការគ្រោងទុក៕ ២៧ កុម្ភៈ ២០២៥ | រាជធានីភ្នំពេញ -គេហទំព័រ និងបណ្ដាញសង្គម៖ https://linktr.ee/moeyscambodia #HCN #DPM #MoEYSNews

0 Comments