• Nikom Leu Village, Sralab Commune, Tbong Khmum Distric, Tbong Khmum Province, Cambodia
  • +885 12 797 879
  • image description Eng
  1. home
  2. events
  3. Grid
Showing 1-9 of 17 results

ថ្នាក់ដឹកនាំ បុគ្គលិកអប់រំ និងសិស្ស-និស្សិតសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ទាំងអស់ សូមស្វាគមន៍យ៉ាងកក់ក្តៅ និងកិត្តិយសបំផុតចំពោះការវិលត្រឡប់មកកាន់មាតុប្រទេសវិញរបស់វិរយុទ្ធជនកម្ពុជាចំនួន ១៨ រូប។ ការលះបង់ដ៏អង់អាចក្លាហានរបស់លោកៗ គឺជាមោទនភាពដ៏អស្ចារ្យរបស់ជាតិខ្មែរ។ The leadership, academic staff, and students of the University of Heng Samrin Thbongkhmum (UHST), under the Ministry of Education, Youth and Sport (MoEYS), warmly and respectfully welcome the return of the eighteen Cambodian hero-veterans to their homeland. Their courageous sacrifice remains a profound source of pride for the Cambodian nation.

សិក្ខាសាលាស្តីពី ការវិភាគតម្រូវការដើម្បីអភិវឌ្ឍកម្មវិធីសិក្សា OBE - - - - - - - - - - - - - - - - - - - - - - - ថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២៥ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានរៀបចំសិក្ខាសាលាស្តីពី ការវិភាគតម្រូវការដើម្បីអភិវឌ្ឍកម្មវិធីសិក្សា OBE ក្នុងគោលបំណងផ្តល់ចំណេះដឹងដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកអប់រំ និងនិស្សិត លើការធ្វើវិភាគតម្រូវការដោយផ្តោតលើអ្នកដែលប្រើប្រាស់ធនធានដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញក្សេត្រសាស្រ្ត ពីសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។ On June 13–14, 2025, University of Heng Samrin Thbongkhmum organized a workshop on "Needs Analysis for the Development of OBE Curriculum" with the aim of providing knowledge to leaders, government officials, education staff, and outstanding students on conducting needs analysis, with a focus on stakeholders who utilize graduates in the field of Agronomy. - - - - - - - - - - - - - - - - - - - - - - - រៀបចំដោយ៖ ក្រុមការងារផ្សព្វផ្សាយរបស់ សហសត

សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ… ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) គ្រប់គ្រងអាជីវកម្មគ្រួសារ - - - - - - - - - - - - - - - - - - - - - - - ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អាជីវកម្មគ្រួសារ លើមុខវិជ្ជា "យុទ្ធសាស្រ្តអាជីវកម្មគ្រួសារ" ដែលបង្រៀនដោយឯកឧត្តមសាស្រ្តាចារ្យរង ពិន វណ្ណារ៉ូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដែលមានរយៈពេល ៣សប្តាហ៍ ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ នៅក្នុងមុខវិជ្ជានេះ មានការចុះទស្សនកិច្ចសិក្សាជាមួយអាជីវកម្មគ្រួសារនៅខេត្តក្រចេះ និងខេត្តមណ្ឌលគីរី ដែលដឹកនាំដោយគ្រូបង្រៀនផ្ទាល់។ Master’s Degree Program in Family Business. Course: "Family Business Strategy". This course is taught by His Excellency Assoc. Prof. PIN Vannaro, Rector of University of Heng Samrin Tbongkhmum. It runs for a duration of three weeks, from June 7, 2025, to June 22, 2025. As part of the course, there will be a field study visit to family businesses in Kratie Province and Mondulkiri Province, led directly by the course instructor. - - - - - - - - - - - - - - - - - - - - - - - រៀបចំដោយ៖ ក្រុមការងារផ្សព្វផ្សាយ របស់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។

សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ÷ នៅថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្ដ្រាចារ្យរង ពិន វណ្ណារ៉ូ សាកលវិទ្យាធិការ បានដឹកនាំប្រជុំពិភាក្សា និងពិនិត្យកន្លែង ប្រារព្ធពិធី រុក្ខទិវា   ដែលមានការចូលរួមពីសំណាក់៖ - លោកលោកស្រីមកពី កាកបាទក្រហមកម្ពុជាថ្នាក់កណ្ដាល និងសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ - មន្រ្តីមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ - មន្រ្តីមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ និងលោកគ្រូអ្នកគ្រូ  នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ… រង្វាន់អត្ថបទស្រាវជ្រាវឆ្នើម Award of Excellent Paper - - - - - - - - - - - - - - - - - - - - - - - សូមអបអរសាទរអត្ថបទស្រាវជ្រាវរបស់ ឯកឧត្តមសាស្រ្តាចារ្យរង ពិន វណ្ណារ៉ូ ស្តីពី សមាហរណកម្មកម្មវិធីអភិវឌ្ឍន៍ជំនាញក្នុងសាលាមធ្យមសិក្សាឆ្ពោះទៅរកការអប់រំសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា ដែលទទួលបានរង្វាន់អត្ថបទស្រាវជ្រាវឆ្នើម នៅក្នុងសន្និសីទអន្តរជាតិស្តីពី បរិស្ថាន និងអភិវឌ្ឍជនបទ នៅសាកលវិទ្យាល័យតូក្យូ ក្រុងតូក្យូ ប្រទេសជប៉ុន។ Award of Excellent Paper to H.E. Assoc. Prof. PIN Vannaro under the tile “Integration of Skill Development Programs in Secondary Schools towards Education for Sustainable Development in Cambodia”, Annual International Conference on Environments and Rural Development (ICERD), Tokyo University of Agriculture, Japan. - - - - - - - - - - - - - - - - - - - - - - - រៀបចំដោយ៖ ក្រុមការងារផ្សព្វផ្សាយ របស់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។

សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ… សិក្ខាសាលាស្តីពី ការសរសេរសំណើរស្រាវជ្រាវសម្រាប់មូលនិធិឧត្តមសិក្សា - - - - - - - - - - - - - - - - - - - - - - - នាថ្ងៃទី០៩-១១ ខែមេសា ឆ្នាំ២០២៥ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានរៀបចំសិក្ខាសាលាស្តីពី ការសរសេរសំណើរស្រាវជ្រាវសម្រាប់មូលនិធិឧត្តមសិក្សា ក្នុងគោលបំណងដើម្បីផ្តល់ចំណេះដឹង និងជំនាញដល់ថ្នាក់ដឹកនាំ បុគ្គលិកអប់រំ និងនិស្សិតគោលមួយចំនួនរបស់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ទាក់ទងការងារ សរសេរសំណើរស្រាវជ្រាវសម្រាប់មូលនិធិ ឧត្តមសិក្សា ដែលបានផ្សព្វផ្សាយដោយក្រសួងអប់រំ យុវជន និងកីឡា លេខ ២៤ អយក. សជណ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥។ - - - - - - - - - - - - - - - - - - - - - - - រៀបចំដោយ៖ ក្រុមការងារផ្សព្វផ្សាយ របស់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។

សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ… ប្រឡងឆមាសទី១ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៤-២០២៥ - - - - - - - - - - - - - - - - - - - - - - - នាថ្ងៃទី០៧-០៨ ខែមេសា ឆ្នាំ២០២៥ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានរៀបចំកម្មវិធីប្រឡងឆមាសទី១ របស់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ជំនាន់ទី៩) ឆ្នាំសិក្សា២០២៤-២០២៥។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការទាំងអស់ដែលបានបំពេញការងារដោយការទទួលខុសត្រូវខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីឲ្យការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ប្រកបដោយគុណភាព។ សូមកោតសរសើរខ្ពស់ដល់បេក្ខជនទាំងអស់ដែលអនុវត្តវិន័យនៃការប្រលងបានល្អ (អ្នកចេះគឺជាប់)។ - - - - - - - - - - - - - - - - - - - - - - - រៀបចំដោយ៖ ក្រុមការងារផ្សព្វផ្សាយ របស់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។

ទិដ្ឋភាពរបស់ប្អូនៗ និស្សិតសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ លេងល្បែងប្រជាប្រិយខ្មែរ ក្នុងកម្មវិធី សង្ក្រាន្តសាកលវិទ្យាល័យ ហេង​ សំរិន​ ត្បូងឃ្មុំ នាថ្ងៃ​ទី៣​ ខែ​មេសា​ ឆ្នាំ​២០២៥​ ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ។

សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ… សន្និបាតបូកសរុបការងាររបស់ ក.យ.គ. - ស.ស.យ.ក. - - - - - - - - - - - - - - - - - - - - - - - នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យរង ពិន វណ្ណារ៉ូ សាកលវិទ្យាធិការនៃសាកវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានដឹកនាំប្រតិភូទៅចូលរួមកម្មវិធីសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅ Garden City Hotel Phnom Penh រាជធានីភ្នំពេញ។ - - - - - - - - - - - - - - - - - - - - - - - រៀបចំដោយ៖ ក្រុមការងារផ្សព្វផ្សាយ របស់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។