• Nikom Leu Village, Sralab Commune, Tbong Khmum Distric, Tbong Khmum Province, Cambodia
  • +885 12 797 879
  • image description Eng
  1. home
  2. events
  3. Grid
Showing 1-8 of 17 results

សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ… សន្និសីទវិទ្យាសាស្រ្តអន្តរជាតិស្តីពីបរិស្ថាន និងអភិវឌ្ឍជនបទ - - - - - - - - - - - - - - - - - - - - - - - នាថ្ងៃទី១៤-១៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យរង ពិន វណ្ណារ៉ូ សាកលវិទ្យាធិការនៃសាកវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានដឹកនាំប្រតិភូទៅចូលរួមសន្និសីទវិទ្យាសាស្រ្តអន្តរជាតិស្តីពីបរិស្ថាន និងអភិវឌ្ឍជនបទ នៅសាកលវិទ្យាល័យកសិកម្មតូក្យូ ក្រុងតូក្យូ ប្រទេសជប៉ុន។ On 14-16 March 2025, H.E. Assoc. Prof. PIN Vannaro, Rector of the University of Heng Samrin Thbongkhmum (UHST) led the team to attend the International Conference on Environment and Rural Development at Tokyo University of Agriculture, Tokyo, Japen. - - - - - - - - - - - - - - - - - - - - - - - រៀបចំដោយ៖ ក្រុមការងារផ្សព្វផ្សាយ របស់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។

បាឋកថា ស្តីពីការចូលរួមរបស់យុវជនដើម្បីសម្រេចចខុវិស័យឆ្នាំ២០៥០ នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដោយឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ត្បូងឃ្មុំ ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ២០២៥

កិច្ចប្រជុំពិភាក្សា ស្តីពី ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិត(AI) សម្រាប់ការអប់រំ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ខ្ញុំបានដឹកនាំកិច្ចប្រជុំ គ្រឹះស្ថានឧត្តមសិក្សា ស្តីពី ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិត(AI) សម្រាប់ការអប់រំ និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង សាកលវិទ្យាធិការនៃគ្រឹះស្ថានឧត្តមសិក្សា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។ គោលបំណងនៃការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិត(AI) គឺដើម្បីជាជំនួយដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ឱ្យប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត(AI) សមស្របនឹងសីលធម៌នៃការប្រើប្រាស់ ជួយគាំទ្រដល់គ្រូបង្រៀន និងសិស្សានុសិស្ស ឱ្យប្រើប្រាស់ (AI) ដើម្បីបង្កើនគុណភាពអប់រំ ធ្វើឱ្យការរៀនសូត្រកាន់តែមានលក្ខណៈផ្ទាល់ខ្លួន និងមានប្រសិទ្ធភាព ជួយគាំទ្រដល់គ្រូបង្រៀនក្នុងការបង្កើតមាតិកាមេរៀន ដើម្បីធ្វើឱ្យមេរៀនងាយស្រួលយល់ និងចំណេញពេលវេលា ក្នុងគោលដៅឱ្យគ្រូបង្រៀនមានពេលវេលាគ្រប់គ្រាន់ក្នុងការស្រាវជ្រាវ និងបណ្តុះបណ្តាលគុណភាពបង្រៀនរបស់ខ្លួន។ បន្ទាប់ពីបានធ្វើបទបង្ហាញ និងផ្លាស់ប្តូរមតិយោបល់របស់អ្នកពាក់ព័ន្ធរួចមក ខ្ញុំសូមផ្តល់អនុសាសន៍ណែនាំដល់គ្រឹះស្ថានឧត្តមសិក្សា និងក្រុមការងារពាក់ព័ន្ធ ឱ្យកំណត់លក្ខខណ្ឌ និងទិន្នន័យនៃការប្រើប្រាស់ (AI) ដោយអាចប្រើប្រាស់ក្នុងការវាស់ស្ទង់សមត្ថភាព និងវាយតម្លៃសមត្ថភាពសិស្សលើសពីពិន្ទុរបស់សិស្ស ដូចជាការកំណត់ចំណុចខ្លាំង និងចំណុចខ្សោយ ងាយស្រួលក្នុងការពង្រឹងចំនុចខ្វះខាតរបស់សិស្ស និងបានគាំទ្រនូវគំនិតផ្តួចផ្តើមនៃការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិត(AI) សម្រាប់ការអប់រំ និងលើកទឹកចិត្តឱ្យឧត្តមសិក្សាផ្សារភា្ជប់ជាមួយមធ្យមសិក្សា និងបឋមសិក្សាក្នុងការដាក់បញ្ចូលក្នុងកម្មវិធីអប់រំ កំណត់មុខជំនាញដែលមានសារៈសំខាន់ពាក់ព័ន្ធនឹង(AI) ដើម្បីឆ្លើយតបនឹងទីផ្សារការងារនាពេលបច្ចុប្បន្ន និងនាពេលអនាគត ជាពិសេសរៀបចំឱ្យមានការប្រកួតប្រជែងសម្រាប់គ្រូបង្រៀន និងសិស្សក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI)នេះ សម្រាប់ការរៀន និងបង្រៀន នៅកម្រិតឧត្តមសិក្សា និងមធ្យមសិក្សា ដើម្បីលើកទឹកចិត្ត និងគាំទ្រឱ្យមានការចូលរួមកាន់តែទូលំទូលាយ និងបានជឿជាក់ថា កិច្ចប្រជុំនេះគឺជាជំហានដំបូងដ៏សំខាន់មួយក្នុងការជំរុញ និងបង្កើនគុណភាពអប់រំនៅកម្ពុជា ជាពិសេសផ្តល់ឱកាសដល់សិស្សានុសិស្សឱ្យទទួលបានការអប់រំដែលមានគុណភាព និងភាពងាយស្រួលក្នុងការរៀនសូត្រទូទាំងប្រទេស៕ ៣ មីនា ២០២៥ | រាជធានីភ្នំពេញ

ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ (HEIP2) រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ខ្ញុំនិងលោកជំទាវ Tania Meyer នាយិកាគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានអញ្ជើញជាសហអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២(HEIP2) ដោយមានការចូលរួមពី ឯកឧត្តម Cristian Aedo, អ្នកគ្រប់គ្រងប្រតិបត្តិ សម្រាប់ការអប់រំ ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃធនាគារពិភពលោក ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធ។ គម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) រៀបចំឡើងក្នុងគោលបំណង កែលម្អគុណភាព និងភាពឆ្លើយតបនៃការអប់រំឧត្តមសិក្សា និងការស្រាវជ្រាវ ជាពិសេសផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា និងកសិកម្មនៅតាមគ្រឹះស្ថានឧត្តមសិក្សាគោលដៅ និងការកែលម្អប្រព័ន្ធអភិបាលកិច្ចនៃអនុវិស័យឧត្តមសិក្សា ដែលគម្រោងមានរយៈពេលអនុវត្ត ៦ឆ្នាំ គឺចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥។ គម្រោងនេះផ្តល់ការគាំទ្រដល់៖ ១). គ្រឹះស្ថានឧត្តមសិក្សាសាធារណៈគោលដៅចំនួន៥ គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យជាតិបាត់ដំបង ២). គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ៣). អគ្គនាយកដ្ឋានឧត្តមសិក្សា និង ៤). គ្រឹះស្ថានឧត្តមសិក្សាឯកជន។ បន្ទាប់ពីស្តាប់ចំណាប់អារម្មណ៍របស់លោកជំទាវ នាយិកាគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំនៅកម្ពុជារួចមក ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណដល់ធនាគារពិភពលោក និងដៃគូអភិវឌ្ឍនានា ដែលបានចូលរួមគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការធ្វើកំណែទម្រង់អនុវិស័យឧត្តមសិក្សា រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ទាំងសាកលវិទ្យាល័យរដ្ឋ និងឯកជន ដូចជាគម្រោង (HEIP2) នេះផ្ទាល់ ដោយបានបញ្ជាក់ថា គម្រោងនេះមិនត្រឹមតែជួយគាំទ្រដល់សាកលវិទ្យាល័យរដ្ឋ និងឯកជននៅភ្នំពេញ និងខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាប្រព័ន្ធមួយសម្រាប់សាកលវិទ្យាល័យ ក្នុងការទំនាក់ទំនង និងសហការគ្នាបន្ថែម ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ជាពិសេសលើគុណភាពអប់រំកម្រិតឧត្តមសិក្សា ខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម ៖ - បន្តពង្រីកការអនុវត្តការអប់រំផ្អែកលើលទ្ធផល (OBE) តាមរយៈធ្វើទំនើបកម្មកម្មវិធីសិក្សាឱ្យឆ្លើយតបទៅនឹងស្តង់ដាជាតិ និងអន្តរជាតិ - ពង្រឹងវិធីសាស្ត្របង្រៀននិងរៀន ដូចជាការរៀនតាមការពិសោធន៍ រៀនតាមបែបសតវត្សទី២១ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង(AI) ក្នុងការបង្រៀននិងរៀន - រៀបចំវិធីសាស្ត្រវាយតម្លៃលទ្ធផលសិក្សារបស់សិស្សតាមរយៈការវាយតម្លៃលើការអនុវត្តជាក់ស្តែង និងការវាយតម្លៃបែបនវានុវត្តន៍ - ការចាប់យកប្រព័ន្ធបញ្ញាសិប្បនិម្មិត(AI) លើការរៀន និងបង្រៀន ជាពិសេសនៅក្នុងកម្មវិធីសិក្សា និងមុខជំនាញនានា ដោយបានលើកឡើងថា (AI) នឹងធ្វើឱ្យពិភពលោកមានការប្រែប្រួល ជាពិសេសលើវិស័យអប់រំផ្ទាល់ -ក្រៅពីជំនាញបច្ចេកវិទ្យា និង(AI) ក៏ត្រូវពង្រឹងជំនាញដែលមានស្រាប់ ដូចជា ជំនាញកសិកម្ម ឬវិស្វករផងដែរ ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ - លើកទឹកចិត្តដល់សាកលវិទ្យាល័យ និងភាគីពាក់ព័ន្ធ បន្តការស្រាវជ្រាវ ស្វែងរក និងដោះស្រាយបញ្ហាផ្សេងៗ ដើម្បីជួយគាំទ្រដល់ការកែលម្អគោលនយោបាយក្រសួងអប់រំ - បន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់អាហារូបករណ៍ពេញលេញដល់និស្សិត និងការអនុវត្តកម្មវិធីភាពជាដៃគូនៃការអប់រំរវាងគ្រឹះស្ថានឧត្តមសិក្សា និងសាលាមធ្យមសិក្សា។ ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ធនាគារពិភពលោក និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និងលើកទឹកចិត្តដល់ធនាគារពិភពលោក និងអ្នកពាក់ព័ន្ធ បន្តគាំទ្រដល់ការអនុវត្តកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឈានទៅសម្រេចគោលដៅ ដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០២៤-២០២៨ និងគាំទ្រការអនុវត្តគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២នេះ ឱ្យទទួលបានជោគជ័យតាមការគ្រោងទុក៕ ២៧ កុម្ភៈ ២០២៥ | រាជធានីភ្នំពេញ -គេហទំព័រ និងបណ្ដាញសង្គម៖ https://linktr.ee/moeyscambodia #HCN #DPM #MoEYSNews

ពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារ ឆ្នាំសិក្សា២០២៤-២០២៥ ក្រោមប្រធានបទ “អភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០”។ ២៤ កុម្ភៈ ២០២៥ | រាជធានីភ្នំពេញ

ដំណើរទស្សនៈកិច្ចរបស់ដៃគូរគម្រោងDx.SEAមកពីប្រទេសMalaysia, Laos, Spain, Portugal, Latvia, Estonia, the Czech Republic នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមគោរពថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ ដែលបានឆ្លៀតឪកាសដ៏មមាញឹកអញ្ចើញមកទស្សនកិច្ចនៅ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។

សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ… សន្និសីទថ្នាក់ជាតិលើកទី៨ ស្តីពី ការអភិវឌ្ឍកសិកម្ម និងជនបទ - - - - - - - - - - - - - - - - - - - - - - - ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមពិធីបិទសន្និសីទថ្នាក់ជាតិលើកទី៨ ស្តីពី ការអភិវឌ្ឍកសិកម្ម និងជនបទ ក្រោមប្រធានបទ ការស្រាវជ្រាវ បច្ចេកវិទ្យា និងនវានុវត្តន៍ដើម្បីចីរភាពកសិកម្ម នៅសាកវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។ ក្នុងវិធីដ៏អធិកអធមនេះ ក៏មានការចែកវិញ្ញាបនបត្រដល់អ្នកស្រាវជ្រាវឆ្នើម (Outstanding Presenters) ចំនួន ៦៤នាក់ ដោយក្នុងនោះ Outstanding Oral Presenters ចំនួន ៤៩នាក់ និង Outstanding Poster Presenters ចំនួន ១៥នាក់។ - - - - - - - - - - - - - - - - - - - - - - - រៀបចំដោយ៖ ក្រុមការងារផ្សព្វផ្សាយ របស់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។