• Nikom Leu Village, Sralab Commune, Tbong Khmum Distric, Tbong Khmum Province, Cambodia
  • +885 12 797 879
  • image description Eng
  1. home
  2. events
  3. list
Showing 1-4 of 17 results
image description

សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ… រង្វាន់អត្ថបទស្រាវជ្រាវឆ្នើម Award of Excellent Paper - - - - - - - - - - - - - - - - - - - - - - - សូមអបអរសាទរអត្ថបទស្រាវជ្រាវរបស់ ឯកឧត្តមសាស្រ្តាចារ្យរង ពិន វណ្ណារ៉ូ ស្តីពី សមាហរណកម្មកម្មវិធីអភិវឌ្ឍន៍ជំនាញក្នុងសាលាមធ្យមសិក្សាឆ្ពោះទៅរកការអប់រំសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា ដែលទទួលបានរង្វាន់អត្ថបទស្រាវជ្រាវឆ្នើម នៅក្នុងសន្និសីទអន្តរជាតិស្តីពី បរិស្ថាន និងអភិវឌ្ឍជនបទ នៅសាកលវិទ្យាល័យតូក្យូ ក្រុងតូក្យូ ប្រទេសជប៉ុន។ Award of Excellent Paper to H.E. Assoc. Prof. PIN Vannaro under the tile “Integration of Skill Development Programs in Secondary Schools towards Education for Sustainable Development in Cambodia”, Annual International Conference on Environments and Rural Development (ICERD), Tokyo University of Agriculture, Japan. - - - - - - - - - - - - - - - - - - - - - - - រៀបចំដោយ៖ ក្រុមការងារផ្សព្វផ្សាយ របស់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។

image description

សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ… សិក្ខាសាលាស្តីពី ការសរសេរសំណើរស្រាវជ្រាវសម្រាប់មូលនិធិឧត្តមសិក្សា - - - - - - - - - - - - - - - - - - - - - - - នាថ្ងៃទី០៩-១១ ខែមេសា ឆ្នាំ២០២៥ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានរៀបចំសិក្ខាសាលាស្តីពី ការសរសេរសំណើរស្រាវជ្រាវសម្រាប់មូលនិធិឧត្តមសិក្សា ក្នុងគោលបំណងដើម្បីផ្តល់ចំណេះដឹង និងជំនាញដល់ថ្នាក់ដឹកនាំ បុគ្គលិកអប់រំ និងនិស្សិតគោលមួយចំនួនរបស់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ទាក់ទងការងារ សរសេរសំណើរស្រាវជ្រាវសម្រាប់មូលនិធិ ឧត្តមសិក្សា ដែលបានផ្សព្វផ្សាយដោយក្រសួងអប់រំ យុវជន និងកីឡា លេខ ២៤ អយក. សជណ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥។ - - - - - - - - - - - - - - - - - - - - - - - រៀបចំដោយ៖ ក្រុមការងារផ្សព្វផ្សាយ របស់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។

image description

សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ… ប្រឡងឆមាសទី១ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៤-២០២៥ - - - - - - - - - - - - - - - - - - - - - - - នាថ្ងៃទី០៧-០៨ ខែមេសា ឆ្នាំ២០២៥ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានរៀបចំកម្មវិធីប្រឡងឆមាសទី១ របស់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ជំនាន់ទី៩) ឆ្នាំសិក្សា២០២៤-២០២៥។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការទាំងអស់ដែលបានបំពេញការងារដោយការទទួលខុសត្រូវខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីឲ្យការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ប្រកបដោយគុណភាព។ សូមកោតសរសើរខ្ពស់ដល់បេក្ខជនទាំងអស់ដែលអនុវត្តវិន័យនៃការប្រលងបានល្អ (អ្នកចេះគឺជាប់)។ - - - - - - - - - - - - - - - - - - - - - - - រៀបចំដោយ៖ ក្រុមការងារផ្សព្វផ្សាយ របស់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។

image description

ទិដ្ឋភាពរបស់ប្អូនៗ និស្សិតសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ លេងល្បែងប្រជាប្រិយខ្មែរ ក្នុងកម្មវិធី សង្ក្រាន្តសាកលវិទ្យាល័យ ហេង​ សំរិន​ ត្បូងឃ្មុំ នាថ្ងៃ​ទី៣​ ខែ​មេសា​ ឆ្នាំ​២០២៥​ ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ។