• Nikom Leu Village, Sralab Commune, Tbong Khmum Distric, Tbong Khmum Province, Cambodia
  • +885 12 797 879
  • image description Eng
  1. home
  2. events
  3. list
Showing 1-4 of 20 results
image description

សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ… សិក្ខាសាលាស្តីពី ការសរសេរសំណើរស្រាវជ្រាវសម្រាប់មូលនិធិឧត្តមសិក្សា - - - - - - - - - - - - - - - - - - - - - - - នាថ្ងៃទី០៩-១១ ខែមេសា ឆ្នាំ២០២៥ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានរៀបចំសិក្ខាសាលាស្តីពី ការសរសេរសំណើរស្រាវជ្រាវសម្រាប់មូលនិធិឧត្តមសិក្សា ក្នុងគោលបំណងដើម្បីផ្តល់ចំណេះដឹង និងជំនាញដល់ថ្នាក់ដឹកនាំ បុគ្គលិកអប់រំ និងនិស្សិតគោលមួយចំនួនរបស់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ទាក់ទងការងារ សរសេរសំណើរស្រាវជ្រាវសម្រាប់មូលនិធិ ឧត្តមសិក្សា ដែលបានផ្សព្វផ្សាយដោយក្រសួងអប់រំ យុវជន និងកីឡា លេខ ២៤ អយក. សជណ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥។ - - - - - - - - - - - - - - - - - - - - - - - រៀបចំដោយ៖ ក្រុមការងារផ្សព្វផ្សាយ របស់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។

image description

សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ… ប្រឡងឆមាសទី១ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៤-២០២៥ - - - - - - - - - - - - - - - - - - - - - - - នាថ្ងៃទី០៧-០៨ ខែមេសា ឆ្នាំ២០២៥ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានរៀបចំកម្មវិធីប្រឡងឆមាសទី១ របស់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ជំនាន់ទី៩) ឆ្នាំសិក្សា២០២៤-២០២៥។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការទាំងអស់ដែលបានបំពេញការងារដោយការទទួលខុសត្រូវខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីឲ្យការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ប្រកបដោយគុណភាព។ សូមកោតសរសើរខ្ពស់ដល់បេក្ខជនទាំងអស់ដែលអនុវត្តវិន័យនៃការប្រលងបានល្អ (អ្នកចេះគឺជាប់)។ - - - - - - - - - - - - - - - - - - - - - - - រៀបចំដោយ៖ ក្រុមការងារផ្សព្វផ្សាយ របស់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។

image description

ទិដ្ឋភាពរបស់ប្អូនៗ និស្សិតសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ លេងល្បែងប្រជាប្រិយខ្មែរ ក្នុងកម្មវិធី សង្ក្រាន្តសាកលវិទ្យាល័យ ហេង​ សំរិន​ ត្បូងឃ្មុំ នាថ្ងៃ​ទី៣​ ខែ​មេសា​ ឆ្នាំ​២០២៥​ ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ។

image description

សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ… សន្និបាតបូកសរុបការងាររបស់ ក.យ.គ. - ស.ស.យ.ក. - - - - - - - - - - - - - - - - - - - - - - - នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យរង ពិន វណ្ណារ៉ូ សាកលវិទ្យាធិការនៃសាកវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានដឹកនាំប្រតិភូទៅចូលរួមកម្មវិធីសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅ Garden City Hotel Phnom Penh រាជធានីភ្នំពេញ។ - - - - - - - - - - - - - - - - - - - - - - - រៀបចំដោយ៖ ក្រុមការងារផ្សព្វផ្សាយ របស់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។